អូស្ត្រាលី នឹងបង្កើតច្បាប់ហាមក្មេងអាយុក្រោម១៦ឆ្នាំ ប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គម
ដោយ
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អេនថូនី អាល់បានីស (Anthony Albanese) បានអះអាងកាលពីព្រហស្បតិ៍ ថា រដ្ឋាភិបាលនឹងបង្កើតច្បាប់មួយដើម្បីដាក់បម្រាមលើប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់ក្មេងអាយុក្រោម១៦ឆ្នាំ ដែលជាគោលនយោបាយនាំមុខគេមួយនៅលើពិភពលោក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ប្រទេសអូស្ត្រាលី កំពុងសាកល្បងប្រើប្រព័ន្ធផ្ទៀងផ្ទាត់អាយុ ដើម្បីជួយទប់ស្កាត់ក្មេងកុំឱ្យចូលប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម ជាផ្នែកមួយនៃការហាមឃាត់ ដែលអាចចូលជាធរមានបានភ្លាមៗនៅចុងឆ្នាំក្រោយ។ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អេថូនី អាល