សម្តេចតេជោ ហ៊ុន សែន ព្រមានបិទការនាំចូលទំនិញពីថៃ ខណៈអ្នកផលិតរំពឹងជួយលើកកម្ពស់ផលិតកម្មក្នុងស្រុក
ដោយ
ទំនិញរបស់ថៃ ទំនងជាមិនអាចនាំចូលមកកាន់ប្រទេសកម្ពុជា បានទៀតឡើយ ប្រសិនបើប្រទេសថៃ បន្តព្រមានមកលើកម្ពុជា ហើយមិនដោះស្រាយបញ្ហាច្រកព្រំដែនដែលខ្លួនបានបិទដោយឯកតោភាគីឱ្យត្រឡប់មករកប្រក្រតីភាពឡើងវិញទេនោះ។ នេះជាការព្រមានរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលធ្វើឡើងបន្ទាប់ពីភាគីថៃ បានព្រមានកាត់ផ្តាច់ការផ្គត់ផ្គង់អ៊ីនធឺណិត កាត់ផ្តាច់អគ្គិសនី និងបិទច្រកទ្វារព្រំដែនដោយឯកតោភាគី ដោយគ្មានការជូនដំណឹងមកកម្ពុជា។