តើនៅក្នុងរយៈពេល១ឆ្នាំ ចិន អាចផលិតរថយន្តបានប៉ុន្មានលានគ្រឿង?
ដោយ
ឧស្សាហកម្មផលិតរថយន្តរបស់មហាយក្សចិន នៅតែមានភាពរឹងមាំ បើទោះបីរងសម្ពាធពីលោកខាងលិចក៏ដោយ ដោយមកទល់ពេលនេះគ្រាន់តែផលិតកម្មរថយន្តអគ្គិសនីរបស់ចិន សម្រេចបានលើសពី១០លានគ្រឿង ខណៈសមត្ថភាពផលិតរថយន្តរបស់មហាយក្សសេដ្ឋកិច្ចនៅអាស៊ីមួយនេះអាចសម្រេចបានរហូតដល់ទៅ៤០លានគ្រឿងក្នុង១ឆ្នាំ។ ក្នុងចំណោមរថយន្តទាំងនេះ មានរហូតជាង៥០% ត្រូវបានបម្រើឱ្យទីផ្សារក្នុងស្រុក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។