ផលិតផលជិត១ពាន់មុខត្រូវបានទទួលស្គាល់ជាផលិតផល«ភូមិមួយផលិតផលមួយ»
ដោយ
ដើម្បីឈានទៅសម្រេចគោលដៅក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាជំរុញឱ្យចលនាភូមិមួយផលិតមួយ ត្រូវដើរតួនាទីឱ្យកាន់តែសកម្មបន្ថែមទៀត សំដៅជួយលើកកម្ពស់ផលិតផលខ្មែរ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមូលដ្ឋាន។ គិតត្រឹមឆ្នាំ២០២៤ ផលិតផលជិត១ពាន់មុខត្រូវបានទទួលស្គាល់ជាផលិតផលភូមិមួយផលិតផលមួយ ស្របពេលការយល់ដឹងពីសារសំខាន់ និងការគាំទ្រផលិតផលខ្មែររបស់ប្រជាជនកម្ពុជាកាន់តែមានការកើនឡើង។