គោលនយោបាយពន្ធគយថ្មីរបស់លោក ត្រាំ ធ្វើឱ្យផ្សារហ៊ុនអាម៉េរិកក្រឡាប់ចាក់ខាតបង់ធ្ងន់ករហូតដល់២,៤ទ្រីលានដុល្លារត្រឹមរយៈពេល១ថ្ងៃ
ដោយ
ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ លេងមួយក្បាច់ផ្អើលអស់ពិភពលោក ក្រោយលោកប្រកាសដាក់ពន្ធទៅវិញទៅមកថ្មីលើប្រទេស និងដែនដីសរុបជាង១៨០ កាលពីថ្ងៃទី២ ខែមេសា ដែលធ្វើឱ្យផ្សារហ៊ុននៅសហរដ្ឋអាម៉េរិកក្រឡាប់ចាក់ខាតបង់ធ្ងន់ករហូតដល់ទៅ២,៤ទ្រីលានដុល្លារត្រឹមរយៈពេលមួយថ្ងៃមិនធ្លាប់មានចាប់តាំងពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ដែលជាអំឡុងពេលផ្ទុះវិបត្តិកូវីដ-១៩ ដ៏កំណាច។ នេះបើយោងតាមការុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។