#​​​​​​​​​​​​​​​​​​​​​​​​​​​​ពោតក្រហម

Articles by Tag ​​​​​​​​​​​​​​​​​​​​​​​​​​​​ពោតក្រហម

ពោតក្រហម នៅខេត្តបាត់ដំបង មានទីផ្សារល្អប្រសើរឡើងវិញ ក្រោយជួបបញ្ហាខ្វះឈ្មួញប្រមូលទិញមួយរយៈ

ដោយ​ ​ ខេមបូណូមីស
ទីផ្សារពោតក្រហម នៅក្នុងខេត្តបាត់ដំបង បានចាប់ផ្ដើមមានទីផ្សារឡើងវិញហើយ បន្ទាប់ពីបានជួបវិបត្តិទីផ្សារត្បិតខ្វះឈ្មួញចុះជួយប្រមូលទិញកាលពីពេលកន្លងទៅ។ បើតាមការអះអាងពីក្រុមកសិករ បច្ចុប្បន្នតម្លៃពោតក្រហមស្រស់បានហក់ឡើងដល់៦០០រៀលក្នុងមួយគីឡូក្រាម ខណៈកាលពីមុនអាចលក់បានក្នុងតម្លៃត្រឹមតែជាង ៣០០រៀលប៉ុណ្ណោះ។ បើតាមប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង ភាពល្អប្រសើរនៃតម្លៃពោតក្រហមនាពេលនេះ គឺបានមកពីកិច្ចអន្តរាគមន៍ស្វែងរកដៃគូចុះប្រមូលទិញពីភាគីពាក់ព័ន្ធ ជាពិសេសការជួយគាំទ្រយ៉ាងសកម្មពីសំណាក់ក្រុមឈ្មួញនៅក្នុងស្រុកដោយផ្ទាល់។