អ៊ីរ៉ង់អះអាងថា ការបញ្ចប់សង្គ្រាមនៅអ៊ីរ៉ង់ គឺអាស្រ័យលើខ្លួន ខណៈលោក ត្រាំ ព្រមានវាយអ៊ីរ៉ង់ឱ្យខ្លាំងជាងមុន២០ដង
ដោយ
ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ ត្រូវបានគេឃើញថា កំពុងដើរតួជាអ្នកកែតម្រូវស្ថានភាពសេដ្ឋកិច្ចផង និងយោធាផងក្នុងពេលតែមួយ។ លោក បានប្រកាសត្រៀមដកទណ្ឌកម្មលើប្រទេសផលិតប្រេងមួយចំនួន ដើម្បីទាញតម្លៃប្រេងពិភពលោកឱ្យធ្លាក់ចុះមកវិញ។ ប៉ុន្តែទន្ទឹមនឹងនោះ លោក ក៏បានផ្ញើសារព្រមានដ៏រន្ធត់ទៅកាន់ទីក្រុងតេអេរ៉ង់ថា បើហ៊ានបិទច្រកសមុទ្រហ័រមូស អាម៉េរិកនឹងវាយបកវិញឱ្យខ្លាំងជាងមុន២០ដង ដែលអាចធ្វើឱ្យអ៊ីរ៉ង់បាត់បង់សមត្ថភាពក្នុងការកសាងប្រទេសឡើងវិញ។