#ព្រលានយន្តហោះពោធិ៍ចិនតុង

Articles by Tag ព្រលានយន្តហោះពោធិ៍ចិនតុង

តើកម្ពុជា គួររក្សាព្រលានយន្តហោះពោធិ៍ចិនតុង ទុកទម្រង់ដើម ឬអភិវឌ្ឍន៍ធ្វើអ្វីផ្សេង ដែលអាចបម្រើឱ្យផលប្រយោជន៍សាធារណៈ និងសេដ្ឋកិច្ច?

ដោយ​ សោម ស្រីពេជ្រ
ព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ ឬព្រលានយន្តហោះពោធិ៍ចិនតុង ត្រូវបានបិទដំណើរការជាស្ថាពរចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ តទៅ បន្ទាប់ពីបានបើកប្រតិបត្តិការអស់រយៈពេលជាង៦៦ឆ្នាំ។ បើទោះបីជាព្រលានយន្តហោះនេះ ត្រូវបានបិទក៏ពិតមែន ប៉ុន្តែទីតាំងព្រលានយន្តហោះទំហំជាង ៤០០ហិកតានេះ ត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជា អះអាងកាលពីកន្លងទៅថា នៅតែរក្សាទុកជាទ្រព្យសម្បត្តិរដ្ឋ និងជាផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ។