ពលរដ្ឋរស់នៅខេត្តជាប់ព្រំដែនជាមួយថៃ ជាង១០០គ្រួសារនាំគ្នាភៀសសឹកជាថ្មី ក្រោយបារម្ភពីសុវត្ថិភាព
ដោយ
ពលរដ្ឋចំនួន១២០គ្រួសាររស់នៅខេត្តជាប់ព្រំដែនជាមួយថៃ ចំនួនពីរ គឺខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ បាននាំគ្នាចាកចេញពីលំនៅឋានជាថ្មីទៅកាន់កន្លែងមានសុវត្ថិភាពក្រោយបារម្ភពីការកើតមានការប៉ះទង្គិចប្រដាប់អាវុធគ្នារវាងកងកម្លាំងកម្ពុជា និងថៃ។ បើតាមការអះអាងរបស់អ្នកនាំពាក្យនៃរដ្ឋបាលខេត្តទាំងពីរ ការធ្វើភៀសសឹករបស់ពលរដ្ឋទាំងនេះធ្វើឡើងដោយស្ម័គ្រចិត្តមិនមែនជាវិធានការរបស់រដ្ឋបាលខេត្តនោះទេ ក្រោយពួកគេហាក់មានភាពភ័យខ្លាចចំពោះការចូលឈ្លានពានរបស់ថៃមកលើកម្ពុជា សាជាថ្មី បន្ទាប់ពីទទួលព័ត៌មានមិនបានគ្រប់ជ្រុងជ្រោយ។