ក្រុមអ្នកជំនាញព្រមានពីការកកស្ទះគន្លងតារាវិថីនៃភពផែនដី ដែលបង្កឡើងដោយកំណើនផ្កាយរណប និងបំណែកផ្កាយរណប
ដោយ
ក្រុមអ្នកជំនាញ និងអ្នកនៅក្នុងឧស្សាហកម្មផ្កាយរណបបានព្រមានធ្ងន់ៗថា ការកើនឡើងយ៉ាងឆាប់រហ័សនៃផ្កាយរណប និងបំណែកកម្ទេចកម្ទីផ្កាយរណបនឹងធ្វើឱ្យគន្លងតារាវិថីទាបនៃផែនដីកកស្ទះចរាចរណ៍លែងអាចប្រើប្រាស់បាន ប្រសិនបើបណ្ដាក្រុមហ៊ុន និងប្រទេសនានាទូទាំងពិភពលោកមិនប្រញាប់សហការគ្នា និងចែករំលែកទិន្នន័យដ៏ចាំបាច់ដើម្បីគ្រប់គ្រងគន្លងតារាវិថីទាបនៃផែនដីទេនោះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។