នាយករដ្ឋមន្ត្រីថ្មីរបស់កាណាដា ថ្កោល.ទោសលោក ត្រាំ ដែលចង់ឱ្យកាណាដា ធ្វើជារដ្ឋមួយរបស់អាម៉េរិក
ដោយ
នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសកាណាដា លោក ម៉ាក ខានី (Mark Carney) បាននិយាយដោយមិនសំចៃមាត់ កាលពីថ្ងៃទី១៧ ខែមីនា ថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ត្រូវតែឈប់និយាយពីប្រទេសកាណាដា ដោយគ្មានការគោរព មុននឹងប្រទេសជិតខាងទាំងពីរអាចចាប់ផ្តើមការចរចា និងពិភាក្សាស៊ីជម្រៅអំពីទំនាក់ទំនងទ្វេភាគីនាពេលអនាគត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។