កូនស្រីលោក ឌូធឺតេ រងការស៊ើបអង្កេតពាក់ព័ន្ធនឹងការគំរាមសម្លាប់ប្រធានាធិបតី ម៉ាកូស
ដោយ
ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ ប្រទេសហ្វីលីពីន កាលពីចុងសប្តាហ៍មុន បាននិយាយថា ការិយាល័យរបស់លោកនឹងផ្ទៀងផ្ទាត់លើការគំរាមកំហែងធ្វើឃាត ដែលត្រូវបានចោទថា គឺជាទង្វើរបស់អនុប្រធានាធិបតីហ្វីលីពីន លោកស្រី សារ៉ា ឌូធឺតេ (Sara Duterte) ទៅលើប្រធានាធិបតីលោក ហ្វឺឌីណង់ ម៉ាកូស និងភរិយារបស់លោក និងទៅលើប្រធានសភា លោក ម៉ាទីន រ៉ូម៉ូលដិស (Martin Romualdez) ហើយថា នេះគឺជាបញ្ហាសន្តិសុខជាតិ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានជាច្រើន។