#មានប្រទេសចំនួនប៉ុន្មានហើយ ដែលបានដាក់សំណើសុំចរចា

Articles by Tag មានប្រទេសចំនួនប៉ុន្មានហើយ ដែលបានដាក់សំណើសុំចរចា

តើមានប្រទេសចំនួនប៉ុន្មានហើយ ដែលបានដាក់សំណើសុំចរចារឿងពន្ធជាមួយសហរដ្ឋអាម៉េរិក?

ដោយ​ ​ ខេមបូណូមីស
ក្រោយសហរដ្ឋអាម៉េរិកក្រោមរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសដាក់ពន្ធបដិការ ឬពន្ធទៅវិញទៅមកលើប្រទេស និងដែនដីជាង១៨០រួមទាំងកម្ពុជា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ មានប្រទេស និងដែនដីជាច្រើនបានដាក់សំណើសុំចរចាជាមួយអាម៉េរិក តែមានប្រទេសខ្លះមិនត្រឹមតែមិនសុំចរចានោះទេ ថែមទាំងដាក់ពន្ធគយផ្ចាប់តតបអាម៉េរិកវិញផងដែរ។ បើតាមការអះអាងរបស់មន្ត្រីសេតវិមាន មកទល់ពេលនេះមានប្រទេស និងដែនដីជាង៥០ហើយ ដែលបានដាក់ពាក្យសុំចរចាជាមួយអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។