ក្រោយលោក ត្រាំ ចាកចេញ លោក ពូទីន ត្រៀមហោះទៅក្រុងប៉េកាំង ដើម្បីពង្រឹងសម្ព័ន្ធភាពដែកថែប
ដោយ
មេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន គ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងនៅថ្ងៃទី២០ ខែឧសភា ខាងមុខនេះ ពោលគឺត្រឹមតែ៥ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ដែលទើបតែបញ្ចប់ទៅនៅថ្ងៃសុក្រ ទី១៥ ខែឧសភា។ ដំណើរទស្សនកិច្ចដែលធ្វើឡើងភ្លាមៗនេះ កំពុងរងការចាប់អារម្មណ៍យ៉ាងខ្លាំងពីមជ្ឈដ្ឋានអន្តរជាតិ អំពីយុទ្ធសាស្ត្របំពេញឱ្យគ្នាទៅវិញទៅមករវាងមហាអំណាចទាំងពីរ។