#មេ SME

Articles by Tag មេ SME

មេ SME អះអាងថា អាជីវកម្មផលិតក្នុងស្រុកភាគច្រើនសុទ្ធចិត្តកាត់បន្ថយប្រាក់ចំណេញ ជាជាងដំឡើងថ្លៃទំនិញ ដើម្បីសម្រាលបន្ទុកចំណាយរបស់ពលរដ្ឋ

ដោយ​ ​ ខេមបូណូមីស
អ្នកផលិត និងអ្នកដឹកជញ្ជូនក្នុងស្រុកបានរួមដៃគ្នាទប់តម្លៃទំនិញ និងថ្លៃដឹកជញ្ជូនមិនឱ្យហក់ឡើងខ្ពស់ទៅតាមតម្លៃប្រេងឥន្ធនៈ ខណៈពួកគេបានកាត់បន្ថយប្រាក់ចំណេញ ដើម្បីរក្សាស្ថិរភាពតម្លៃទំនិញ និងជៀសវាងប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មក្នុងស្រុក។ បើតាមប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ទោះបីស្ថិតក្នុងកាលៈទេសៈវិបត្តិតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់ក៏ដោយ តែអ្នកផលិតក្នុងស្រុកមិនដំឡើងថ្លៃទំនិញនោះទេ។ ជាមួយគ្នានេះវិស័យដឹកជញ្ជូនកំពុងសិក្សា ដោយធ្វើយ៉ាងណាឱ្យថ្លៃដឹកជញ្ជូនមានស្ថិរភាពផងដែរ។