យុទ្ធនាការបរិច្ចាគឈាម៖ “ផ្តល់ឈាម ផ្តល់ជីវិត” នៅខេត្តកំពង់ធំ
ដោយ
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ យុទ្ធនាការបរិច្ចាគឈាមជាសាធារណៈដ៏សំខាន់មួយក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ជីវិត” ត្រូវបានរៀបចំឡើងនៅសហគមន៍ចំការកៅស៊ូ ទេពី អាក្រូ វិនិយោគ ស្ថិតនៅស្រុកសណ្តាន់ ខេត្តកំពង់ធំ។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមការផ្តួចផ្តើមពីអ្នកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ។