#យុវជនកម្ពុជា

Articles by Tag យុវជនកម្ពុជា

អ្នកជំនាញជំរុញឱ្យយុវជនគួរងាកមកផ្ដោតការតាមដានលើបញ្ហាប្រទេសជាតិ ជាជាងរឿងបុគ្គល

ដោយ​ ​ ខេមបូណូមីស
ក្រោយកម្ពុជា រងការរំលោភបំពានពីយោធាថៃ ហើយពលរដ្ឋដែលរស់នៅជាប់ព្រំដែនជាមួយថៃ ជាច្រើនបានរងទុក្ខលំបាកពីការរំលោភបំពាននេះ មានប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានបង្ហាញក្តីបារម្ភ និងតាមដានយ៉ាងយកចិត្តទុកដាក់លើបញ្ហានេះ។ ប៉ុន្តែមានយុវជនមួយចំនួនតូចហាក់ចាប់អារម្មណ៍លើបញ្ហាជម្លោះរវាងបុគ្គល និងបុគ្គលនៅលើបណ្ដាញសង្គមជាជាងប្រទេសជាតិ ដែលកំពុងរងការរំលោភបំពានទៅវិញ។ ពាក់ព័ន្ធបញ្ហានេះ អ្នកជំនាញ ជំរុញឱ្យយុវជនគួរងាកមកផ្តោតលើការតាមដានលើបញ្ហាប្រទេសជាតិ និងចូលរួមគិតគូរពីបញ្ហាព្រំដែនទាំងអស់គ្នា ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ។