រោងចក្រដំឡើងរថយន្ត Ford នៅខេត្តពោធិ៍សាត់ដំឡើងរថយន្តបានជាង២ពាន់គ្រឿងនៅ១០ខែឆ្នាំនេះ អត្ថបទ៖ បូ ដូឡា,រូបភាព តែន ចិន
ដោយ
រោងចក្រដំឡើងរថយន្តហ្វត (Ford) នៅខេត្តពោធិ៍សាត់ដំឡើងរថយន្តបានជាង២ពាន់គ្រឿងនៅក្នុងរយៈពេល១០ខែកន្លងមកនេះ ហាក់មានការថយចុះបន្តិចបើធៀបនឹងការដំឡើងក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ការថយចុះនេះ ត្រូវបានថ្នាក់ដឹកនាំក្រុមហ៊ុន RMA Cambodia អះអាងថា មិនមែនបង្កឡើងដោយសារបញ្ហាផ្នែកសេដ្ឋកិច្ចណាមួយនោះទេ ប៉ុន្តែដោយសារតែក្រុមហ៊ុនបានកែសម្រួលខ្សែច្រវាក់ផលិតកម្មមួយចំនួន។