តើការបន្តផ្តល់អត្ថប្រយោជន៍ពិសេសដល់គម្រោងវិនិយោគនៅក្នុងខេត្តព្រះសីហនុដល់ដំណាច់ឆ្នាំនេះ វាអាចជួយទាក់ទាញការវិនិយោគ និងជំរុញការអភិវឌ្ឍន៍នៅខេត្តនេះយ៉ាងណាដែរ?
ដោយ
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចពន្យារពេលការផ្តល់អត្ថប្រយោជន៍ពិសេសក្រោមកម្មវិធីជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដល់វិនិយោគិនដែលមានបំណងចង់វិនិយោគ ឬកំពុងវិនិយោគនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះរហូតដល់ដំណាច់ឆ្នាំ២០២៥។ តាមរយៈកម្មវិធីនេះ ធុរជន និងវិនិយោគិន ដែលស្នើសុំ និងអនុវត្តគម្រោង ឬសកម្មភាពក្នុងឆ្នាំ២០២៥ នៅក្នុងខេត្តនេះ នឹងទទួលបានអត្ថប្រយោជន៍ពិសេសដូចជាការសម្រួលនីតិវិធី ការលើកទឹកចិត្តពិសេស និងការអនុគ្រោះនានា។