រាជរដ្ឋាភិបាលសម្រេចផ្អាករៀបចំពិធីបុណ្យអុំទូកនៅភ្នំពេញឆ្នាំនេះ តែឱ្យខេត្តនានារៀបចំតាមលទ្ធភាព
ដោយ
រាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្អាករៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅរាជធានីភ្នំពេញឆ្នាំនេះ ប៉ុន្ដែអនុញ្ញាតឱ្យបណ្ដាខេត្តនានារៀបចំតាមលទ្ធភាពជាក់ស្ដែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋ។ ការសម្រេចបែបនេះរបស់រាជរដ្ឋាភិបាល ធ្វើឡើងដើម្បីទុកពេលយកចិត្តទុកដាក់ចំពោះបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋភៀសសឹក និងពលករខ្មែរ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ។