រដ្ឋត្រៀមទុនជាង២០០លានដុល្លារ ដើម្បីជួយទិញស្រូវ និងធានាទីផ្សារនាំចេញអង្ករ
ដោយ
រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមទុនរហូតដល់ជាង២០០លានដុល្លារសម្រាប់ជួយប្រមូលទិញស្រូវ និងធានានិរន្តរភាពទីផ្សារនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ក្នុងចំណោមទុនទាំងនេះមានប្រមាណ៧០លានដុល្លារសម្រាប់ផ្តល់កម្ចីដល់រោងម៉ាស៊ីនកិនស្រូវជួយទិញស្រូវពីកសិករ ដែលកំពុងជួបបញ្ហាតម្រូវស្រូវធ្លាក់ចុះ និងប្រមាណ១៥០លានដុល្លារសម្រាប់គម្រោងធានាឥណទានលើការនាំចេញអង្ករ។