ប្រធានសភាព្រមានថា ការផ្អាកដំណើរការរដ្ឋាភិបាលអាម៉េរិកលើកនេះអាចមានរយៈពេលវែងមិនធ្លាប់មានជាប្រវត្តិសាស្ត្រ
ដោយ
ប្រធានសភាអាម៉េរិក លោក Mike Johnson បានព្រមានថា ការបិទផ្អាកដំណើរការរដ្ឋាភិបាលអាម៉េរិកលើកនេះអាចនឹងអូសបន្លាយពេលវែងបំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រ ហើយថា លោកនឹងមិនចរចាជាមួយបក្សប្រជាធិបតេយ្យនោះទេ លុះត្រាតែបក្សប្រជាធិបតេយ្យទម្លាក់ការទាមទាររបស់ពួកគេជុំវិញគោលនយោបាយថែទាំសុខភាព និងយល់ព្រមបើកដំណើរការរដ្ឋាភិបាលឡើងវិញ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។