រដ្ឋជាច្រើនដាក់ពាក្យប្តឹងប្រឆាំងការតែងតាំងកំពូលមហាសេដ្ឋី អេឡិន ម៉ាស់ ជាប្រធានទីភ្នាក់ងារប្រសិទ្ធភាពរដ្ឋាភិបាល
ដោយ
យ៉ាងហោចណាស់មានរដ្ឋចំនួន១៤ បានដាក់ពាក្យប្តឹងប្រឆាំងនឹងការតែងតាំងកំពូលមហាសេដ្ឋី អេឡិន ម៉ាស់ ជាប្រធានទីភ្នាក់ងារប្រសិទ្ធភាពរដ្ឋាភិបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដោយពួកគេចាត់ទុកការតែងតាំងនេះ គឺខុសច្បាប់។ ការដាក់ពាក្យបន្តឹងរបស់រដ្ឋទាំងនេះកើតឡើងក្រោយកំពូលមហាសេដ្ឋីមានជាងគេលើពិភពលោករូបនេះ ត្រូវបានគេចោទថា ជាអ្នកនៅពីក្រោយគម្រោងកាត់បន្ថយចំនួនបុគ្គលិករដ្ឋាភិបាល និងការបង្កកកញ្ចប់មូលនិធិសហរដ្ឋអាម៉េរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ ហៅកាត់ថា USAID ជាដើម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។