#រំលោភបទឈប់បាញ់

Articles by Tag រំលោភបទឈប់បាញ់

ក្រសួងការពារជាតិថា ថៃបានរំលោភបទឈប់បាញ់យ៉ាងគឃ្លើន ដោយបានបញ្ជូនកងកម្លាំងប្រដាប់ដោយអាវុធ និងគ្រឿងចក្រចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជា

ដោយ​ សោម ស្រីពេជ្រ
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថា ទាហានថៃបានរំលោភបទឈប់បាញ់យ៉ាងគឃ្លើន និងបានបង្កការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតចំពោះសន្តិភាព និងសន្តិសុខនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ តាមរយៈការបញ្ជូនកងកម្លាំងប្រដាប់ដោយអាវុធគ្រប់ដៃ និងគ្រឿងចក្រចូលក្នុងតំបន់អានសេះ ដែលជាដែនអធិបតេយ្យរបស់កម្ពុជា ព្រមជាមួយការរាយបន្លាលួសផងដែរ។ ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានអះអាងថា កម្ពុជាកំពុងធ្វើគ្រប់យន្តការតាមរយៈស្ថាប័នជាតិ និងអន្តរជាតិ ដើម្បីជំរុញភាគីថៃឱ្យដោះលែងយោធាកម្ពុជាចំនួន១៨រូប ឱ្យបានឆាប់បំផុត។