តើរុស្ស៊ីអាចឯកភាពលើសំណើបទឈប់បាញ់រយៈពេល៣០ថ្ងៃជាមួយអ៊ុយក្រែនដែរ ឬទេ?
ដោយ
ក្រោយរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ សម្រេចបានលទ្ធផលដូចអ្វីដែលខ្លួនបានរំពឹងពីជំនួបនៅអារ៉ាប់ប៊ីសាអូឌីត ជាមួយនឹងអ៊ុយក្រែន គំនិតផ្តួចផ្តើមបទឈប់បាញ់រយៈពេល៣០ថ្ងៃក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនត្រូវបានស្នើឡើង។ អ៊ុយក្រែន ដែលរងការបាញ់ប្រហារយ៉ាងខ្ទេចខ្ទាំបានបង្ហាញជំហរគាំទ្រចំពោះសំណើនេះ ប៉ុន្តែភាគីរុស្ស៊ី ដែលកំពុងមានប្រៀបក្នុងសមរភូមិប្រយុទ្ធហាក់មិនស្រើបស្រាលចំពោះបទឈប់នេះនោះទេមកទល់ពេលនេះ។ តើរុស្ស៊ីអាចយល់ព្រមឈប់បាញ់គ្នាជាមួយអ៊ុយក្រែនរយៈពេល៣០ថ្ងៃតាមសំណើរបស់ក្រុងវ៉ាស៊ីនតោនទេ?