មន្ទីរបញ្ចកោណ នឹងបើកដៃឱ្យអ៊ុយក្រែនប្រើសព្វាវុធអាម៉េរិក ប្រសិនបើកូរ៉េខាងជើងពិតជាចូលរួមជួយរុស្ស៊ីធ្វើសង្គ្រាមមែននោះ
ដោយ
មន្ទីរបញ្ចកោណបានព្រមានកាលពីថ្ងៃទី២៨ តុលា ថា សហរដ្ឋអាម៉េរិកនឹងមិនដាក់ការរឹតត្បិតលើប្រទេសអ៊ុយក្រែនក្នុងការប្រើសព្វាវុធអាម៉េរិកនោះឡើយ ប្រសិនបើកូរ៉េខាងជើងពិតជាចូលរួមជួយរុស្ស៊ីធ្វើសង្គ្រាមដូចការសង្ស័យមែននោះ ខណៈដែលអង្គការបក្សសម្ព័ន្ធយោ NATO អះអាងថា កងយោធាកូរ៉េខាងជើងត្រូវបានបញ្ជូនទៅកាន់តំបន់ឃើស (Kursk) ក្នុងប្រទេសរុស្ស៊ី។
នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។