ទីបំផុតលោកស្រី តាកាអ៊ីជី បានក្លាយជានាយករដ្ឋមន្ត្រីលើកដំបូងក្នុងប្រវត្តិសាស្ត្រជប៉ុន
ដោយ
ក្រោយបានពុះពារបំបែកបញ្ហា និងស្វែងរកការគាំទ្រពីក្នុងបក្ស ហើយក្លាយជាមេដឹកនាំគណបក្សប្រជាធិបតីសេរី លោកស្រី សាណាអេ តាកាអ៊ីជី បានជួបព្យុះភ្លៀងនយោបាយមួយទៀត ដោយសារគណបក្សដៃគូចម្រុះនៅក្នុងរដ្ឋាភិបាលបានដកខ្លួនចេញ។ ប៉ុន្តែស្ត្រីវ័យ៦៤ឆ្នាំរូបនេះ បានពុះពារស្វែងរកដៃគូថ្មី ហើយបានប្រឹងប្រែងរហូតទទួលបានការគាំទ្រពីសភា។ លោកស្រី បានទទួលជោគជ័យក្នុងការបោះឆ្នោតទាំងនៅក្នុងសភាជាន់ទាប និងព្រឹទ្ធសភា ដែលធ្វើឱ្យលោកស្រីក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេបង្អស់របស់ជប៉ុន។