លោក ដូណាល់ ត្រាំ ជ្រើសតាំងអតីតទីប្រឹក្សាលោកស្រី ប្រ៊ូក រ៉ូលីន ឱ្យធ្វើជារដ្ឋមន្ត្រីកសិកម្ម
ដោយ
ប្រធានាធិបតីជាប់ឆ្នោតរបស់អាម៉េរិក លោក ដូណាល់ ត្រាំ បានជ្រើសរើសលោកស្រី ប្រ៊ូក រ៉ូលីន (Brooke Rollins) ឱ្យធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្មសហរដ្ឋអាម៉េរិក។ ការតែងតាំងនេះ ជាការលើកទឹកចិត្តដល់មនុស្សដែលមានភាពស្មោះត្រង់ជាមួយរដ្ឋបាលលោក ត្រាំ ដែលនឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខនេះ។ នេះជាសមាជិកសេតវិមានទីពីរក្រោមរដ្ឋបាលរបស់លោក ត្រាំ បន្ទាប់ពីលោកបានប្រកាសតែងតាំងលោក ស្កុត បេសឹន (Scott Bessent) នាយកមូលនិធិវិនិយោគដ៏ល្បីមួយរូបឱ្យធ្វើជារដ្ឋមន្ត្រីរតនាគារ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg។