តុលាការធម្មនុញ្ញថៃសម្រេចព្យួរតំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រី ផៃថងថាន ក្រោយបែកធ្លាយសារសន្ទនាជាមួយយសម្តេចតេជោ
ដោយ
វិវាទផ្ទៃក្នុងនយោបាយ គួបផ្សំនឹងបញ្ហាលេចធ្លាយសារសន្ទនាតាមទូរសព្ទជាមួយនឹងមេដឹកនាំកម្ពុជា ឥឡូវនេះលោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា ត្រូវបានតុលាការធម្មនុញ្ញថៃ ព្យួរតំណែងលោកស្រីជានាយករដ្ឋមន្រ្តីជាបណ្តោះអាសន្ន។ ប៉ុន្តែលោកស្រីនៅតែអាចចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីក្នុងតំណែងជារដ្ឋមន្រ្តីក្រសួងវប្បធម៌។ ការព្យួរតំណែងនាយករដ្ឋមន្ត្រីរបស់លោកស្រី ផៃថងថាន ធ្វើឡើងនៅប៉ុន្មានម៉ោងក្រោយព្រះមហាក្សត្រថៃឡាយព្រះហស្តលេខាយល់ព្រមលើការកែសម្រួលគណៈរដ្ឋមន្ត្រីថ្មីរបស់លោកស្រី។