លោកស្រី ផែថងថាន គ្មានផែនការចុះចេញពីតំណែង មុនតុលាការធម្មនុញ្ញថៃចេញសេចក្តីសម្រេចនោះទេ
ដោយ
លោក ព្រំមីន ឡើតស៊ូរីដេច (Prommin Lertsuridej) អគ្គលេខាធិការរបស់នាយករដ្ឋមន្ត្រីថៃព្យួរតំណែងលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បានច្រានចោលចំពោះការផ្សព្វផ្សាយដែលថា លោកស្រី នឹងលាលែងពីតំណែងមុនតុលាការធម្មនុញ្ញចេញសេចក្តីសម្រេច លើសំណុំរឿងលេចធ្លាយការសន្ទនារបស់លោកស្រីជាមួយសម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍។