មេធាវីស្នើសុំឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ដោះលែងលោក ឌូទើតេ ឱ្យនៅក្រៅឃុំ
ដោយ
ក្រុមមេធាវីការពារក្ដីរបស់អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte) បានទទូចស្នើសុំឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលមានមូលដ្ឋាននៅប្រទេសហូឡង់ ដោះលែងលោក ឌូទើតេ ឱ្យនៅក្រៅឃុំបណ្ដោះអាសន្នជាបន្ទាន់ ហើយអនុញ្ញាតឱ្យលោកស្នាក់នៅក្នុងប្រទេសទី៣ ដោយសារលោកមានវ័យជរា និងមានបញ្ហាសុខភាព ខណៈដែលសំណុំរឿងចោទប្រកាន់លោកពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក្នុងសង្គ្រាមកម្ចាត់គ្រឿងញៀនដ៏សាហាវកំពុងបន្តនីតិវិធី។