លោក យូន ព្រមចូលខ្លួនឱ្យមន្ត្រីស៊ើបអង្កេតចាប់ខ្លួន ដើម្បីបញ្ចៀសការបង្ហូរឈាម
ដោយ
ទីបំផុតមន្ត្រីស៊ើបអង្កេតកូរ៉េខាងត្បូងនៅថ្ងៃទី១៥ ខែមករា បានចាប់ខ្លួនលោក យូន សុកយ៉ូល ប្រធានាធិបតីកូរ៉េខាងត្បូង ដែលត្រូវបានព្យួរតំណែង ដើម្បីស៊ើបអង្កេតជុំវិញបទចោទធ្វើឱ្យមានការបះបោរ បន្ទាប់ពីលោកប្រកាសដាក់ប្រទេសឱ្យស្ថិតនៅក្រោមច្បាប់អាជ្ញាសឹក។ ការហ៊ានចេញមកប្រឈមមុខជាមួយមន្ត្រីស៊ើបអង្កេតរបស់លោក យូន នេះ គឺដើម្បីបញ្ចៀសការប៉ះទង្គិចរវាងកងកម្លាំងសន្តិសុខការពារប្រធានាធិបតីជាមួយមន្ត្រីស៊ើបអង្កេត ដែលបានប្រឈមដាក់គ្នាអស់រយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។