លោក ហ្សឺឡិនស្គី ត្រៀមខ្លួនធ្វើការលើផែនការសន្តិភាពជាមួយអាម៉េរិក ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន
ដោយ
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉្លូឌីមៀ ហ្សឺឡិនស្គី (Volodymyr Zelenskyy) បាននិយាយបន្ទាប់ពីកិច្ចពិភាក្សាជាមួយមន្ត្រីយោធាជាន់ខ្ពស់អាម៉េរិកកាលពីថ្ងៃព្រហស្បតិ៍ ថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយទីក្រុងវ៉ាស៊ីនតោន លើផែនការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ហើយលោករំពឹងថា នឹងមានការពិភាក្សាលើផែនការនេះជាមួយប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅប៉ុន្មានថ្ងៃខាងមុខនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។