កម្ពុជា ប្រើវេទិកាអាស៊ាន បកអាក្រាតទង្វើយោធាថៃ យកទូរកុងតឺន័រដាក់បាំងផ្លូវ និងរាយបន្លាលួសព័ទ្ធយកដី និងផ្ទះប្រជាពលរដ្ឋខ្មែរ
ដោយ
ចាប់តាំងពីមានវិវាទព្រំដែនរហូតឈានដល់ការប៉ះទង្គិចប្រដាប់អាវុធរវាងកងកម្លាំងកម្ពុជា និងថៃ ចំនួនពីរលើកនៅក្នុងឆ្នាំ២០២៥ រហូតពេលនេះ ភាគីថៃ តែងតែព្យាយាមចងមុងដោះស្រាយជម្លោះតាមយន្តការទ្វេភាគី ដើម្បីចៀសវាងការដាក់សម្ពាធពីខាងក្រៅ។ ប៉ុន្តែកម្ពុជា ដែលរងការឈ្លានពានទាំងកម្រោងពីយោធាថៃ តែងរុញបញ្ហានេះទៅដោះស្រាយក្នុងកម្រិតថ្នាក់តំបន់ និងអន្តរជាតិ។