វិបត្តិឧស្ម័នពិភពលោករីកកាន់តែធំ និងធ្ងន់ធ្ងរ ខណៈសង្គ្រាមអ៊ីរ៉ង់ ធ្វើឱ្យរាំងស្ទះដល់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ LNG
ដោយ
សង្គ្រាមអ៊ីរ៉ង់តតាំងជាមួយអ៊ីស្រាអែល និងសហរដ្ឋអាម៉េរិកកំពុងរុញច្រានពិភពលោកឆ្ពោះទៅរកវិបត្តិឧស្ម័នធ្ងន់ធ្ងរ ជាពិសេសបន្ទាប់ពីរោងចក្រឧស្ម័នធម្មជាតិរាវ LNG ដ៏សំខាន់របស់ប្រទេសកាតា បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារការវាយប្រហារ ហើយអាចនឹងត្រូវការពេលរហូតដល់ទៅ៥ឆ្នាំទម្រាំអាចជួសជុលឡើងវិញបាន។ គ្រាន់តែរោងចក្រនេះមួយអាចផ្គត់ផ្គង់បានមួយចំណែកធំ នៃតម្រូវការឧស្ម័នទូទាំងពិភពលោក ដូច្នេះការបិទទ្វាររោងចក្រឧស្ម័ននេះអាចធ្វើឱ្យការផ្គត់ផ្គង់ឧស្ម័នមានតិចជាងមុន និងធ្វើឱ្យឧស្ម័នហក់ឡើងថ្លៃខ្ពស់នៅទូទាំងពិភពលោក។