វិវាទជាង១០០ករណីត្រូវបានដោះស្រាយក្រៅប្រព័ន្ធតុលាការក្នុងរយៈពេល៧ខែមកនេះ
ដោយ
ស្របតាមគោលនយោបាយកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជារបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅចុងឆ្នាំ២០២៣ កន្លងទៅ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) ដែលជាស្ថាប័នថ្មីមួយ ត្រូវបានបង្កើតឡើង ដើម្បីជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទដែលមានស្រាប់នៅកម្ពុជា។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅក្នុងរយៈពេលជាង៧ខែមកនេះ អាជ្ញាធរនេះទទួលបានសំណុំរឿងជាង៥៧០ករណី ក្នុងនោះជាង១០០ករណីត្រូវបានដោះស្រាយចប់ជាស្ថាពរ។