តើអ្នករកស៊ីក្នុងវិស័យដឹកជញ្ជូនត្រូវមានភាពបត់បែន និងមានផែនការបែបណា ដើម្បីការពារហានិភ័យពីការប្រែប្រួលជាសកល?
ដោយ
ភាពមិនប្រាកដប្រជារបស់ពិភពលោកនឹងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច និងវិស័យដឹកជញ្ជូនជាសកល រួមទាំងកម្ពុជា អាចប្រឈមនឹងបញ្ហាមួយចំនួន។ បច្ចុប្បន្នអ្នករកស៊ីនៅក្នុងវិស័យដឹកជញ្ជូននៅកម្ពុជា មានការប្រុងប្រយ័ត្ន និងចេះបត់បែនទៅតាមស្ថានការណ៍សកល ដែលកំពុងមានភាពប្រែប្រួលយ៉ាងឆាប់រហ័ស។ អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនយល់ឃើញថា ស្ថិតក្នុងស្ថានភាពពិភពលោកកំពុងមានការប្រែប្រួលនេះ គឺទាមទារឱ្យអ្នករកស៊ីក្នុងវិស័យនេះ ត្រូវរៀបចំផែនការឱ្យបានច្បាស់លាស់ និងត្រូវចេះធ្វើពិពិធកម្មសេវាកម្មរបស់ខ្លួន ដើម្បីការពារហានិភ័យផ្សេងៗដែលអាចកើតឡើងភ្លាមៗ។