#វិស័យ​​ដឹកជញ្ជូន

Articles by Tag វិស័យ​​ដឹកជញ្ជូន

អ្នកជំនាញព្រមានថា អ្នករកស៊ីដឹកជញ្ជូនអាចប្រឈមនឹងបញ្ឈរជើងរថយន្តកាន់តែច្រើន បើតម្លៃប្រេងម៉ាស៊ូតនៅតែបន្តកើនឡើង

ដោយ​ ​ ខេមបូណូមីស
​​វិស័យដឹកជញ្ជូន និងភស្តុភារកម្មកម្ពុជា កំពុងស្ថិតក្នុងស្ថានភាពមួយគួរឱ្យព្រួយបារម្ភ ខណៈអ្នកជំនាញព្រមានថា ការហក់ឡើង នៃតម្លៃប្រេងម៉ាស៊ូត ដែលបណ្តាលមកពីសង្គ្រាមនៅមជ្ឈិមបូព៌ាអាចបង្ខំឱ្យក្រុមហ៊ុន និងអ្នករកស៊ីក្នុងវិស័យដឹកជញ្ជូនមួយចំនួនប្រឈមនឹងបញ្ឈររថយន្តចោល ប្រសិនបើតម្លៃប្រេងម៉ាស៊ូតបន្តឡើងបន្ថែមទៀត។ ជាក់ស្តែងចាប់ពីថ្ងៃទី២៦-២៨ ខែមីនា តម្លៃប្រេងម៉ាស៊ូតលក់រាយនៅកម្ពុជា បានហក់ឡើងដល់៧,១០០រៀលក្នុង១លីត្រ ដែលជាកម្រិតខ្ពស់បំផុតមួយបង្កជាសម្ពាធយ៉ាងធ្ងន់ធ្ងរដល់ខ្សែច្រវាក់ផ្គត់ផ្គង់ទំនិញក្នុងស្រុក។