តើមកទល់ពេលនេះ វិស័យដីឡូត៍នៅកម្ពុជាមានស្ថានភាពយ៉ាងណាហើយ?
ដោយ
វិស័យដីឡូត៍នៅកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំមុន ពោលគឺមុនពេលមិនទាន់ផ្ទុះវិបត្តិកូវីដ-១៩ ក្រោយពលរដ្ឋមានតម្រូវក្នុងការសាង់សង់ផ្ទះ ឬសម្រាប់អភិវឌ្ឍន៍ផ្សេងៗ។ ប៉ុន្តែនៅមួយរយៈចុងក្រោយនេះ ពោលគឺបន្ទាប់ពីបានរងឥទ្ធិពលពីវិបត្តិកូវីដ-១៩ បញ្ហាសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែន និងសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា ក៏ដូចជាភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយសកលជាដើម បានធ្វើឱ្យវិស័យនេះបានដាំក្បាលចុះយ៉ាងខ្លាំង និងមានបញ្ហាទំនាស់មួយចំនួនរវាងអ្នកលក់ និងអ្នកទិញនៅក្នុងវិស័យនេះផងដែរ។