#វិស័យ​បច្ចេកវិទ្យា

Articles by Tag វិស័យ​បច្ចេកវិទ្យា

ស្កែមអនឡាញជាដុំសាច់មហារីកសម្រាប់សេដ្ឋកិច្ចសកល! កុំអង្គុយធ្វើរោគវិនិច្ឆ័យ គឺត្រូវតែវះកាត់ចោល!

ដោយ​ ​ ខេមបូណូមីស
ការប្រើប្រាស់ពាក្យ «Scambodia» នៅក្នុងចំណងជើងអត្ថបទរបស់សារព័ត៌មានអន្តរជាតិ The Wall Street Journal មិនត្រឹមតែជាការប្រមាថដល់កិត្តិយសនិងកេរ្តិ៍ឈ្មោះប្រទេសជាតិនោះទេ ប៉ុន្តែវាគឺជាការបិទភ្នែកម្ខាង មិនមើលការពិត នៃវិបត្តិសន្តិសុខសកល។ សម្រាប់កម្ពុជា ស្កែមអនឡាញ មិនមែនជាឧស្សាហកម្មជំរុញសេដ្ឋកិច្ច នោះឡើយ ផ្ទុយទៅវិញ វាគឺជាដុំសាច់មហារីកដ៏សាហាវ ដែលកម្ពុជាកំពុងតែវះកាត់យ៉ាងហ្មត់ចត់ ដើម្បីកម្ចាត់ចោលឫសគល់ជំងឺមួយនេះចេញពីទឹកដីកម្ពុជា។