តើកម្ពុជា គួររៀបចំយន្តការបែបណា ដើម្បីទាក់ទាញមហាសេដ្ឋីពីពិភពអារ៉ាប់ឱ្យមកបោះទុនវិនិយោគ?
ដោយ
វិបត្តិសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបានជំរុញឱ្យក្រុមមហាសេដ្ឋីនៅតំបន់ឈូងសមុទ្រពែក្សចាប់ផ្តើមសម្លឹងរកជម្រកវិនិយោគសុវត្ថិភាពថ្មីនៅក្នុងតំបន់អាស៊ាន ខណៈប្រទេសជិតខាងកម្ពុជា មួយចំនួន កំពុងទទួលបានផលប្រយោជន៍ពីលំហូរទុននេះរួចហើយ។ សម្រាប់កម្ពុជា ក្រុមអ្នកជំនួញដ៏មានសក្តានុពលបានចាត់ទុកស្ថានភាពនេះថា ជាឱកាសមាសក្នុងការទាក់ទាញទុនវិនិយោគពីពិភពអារ៉ាប់ ប៉ុន្តែទាមទារឱ្យមានការរៀបចំខ្លួន និងយន្តការច្បាស់លាស់ជាមុនសិន។