តើមានកត្តាអ្វីជំរុញឱ្យប្រាក់ចំណូលកំពង់ផែស្វយ័តក្រុងព្រះសីហនុហក់ឡើងជាង៥១%នៅត្រីមាសទី១ឆ្នាំនេះ?
ដោយ
ទោះបីជាខ្សែច្រវាក់ដឹកជញ្ជូនសកលកំពុងរងការគំរាមកំហែងខ្លាំងពីបញ្ហាសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា តែប្រតិបត្តិការដឹកជញ្ជូនទំនិញតាមផ្លូវទឹករបស់កម្ពុជាវិញហាក់មានកំណើនខ្ពស់គួរឱ្យកត់សម្គាល់។ តួយ៉ាងនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានបរិមាណទូកុងតឺន័រចេញចូលសរុបជាង៣៧ម៉ឺន TEUs កើនឡើងជាង៣៨% និងរកចំណូលបានជាង៤៣លានដុល្លារកើនឡើងជាង៥១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។