សហភាពអឺរ៉ុប ព្រមានចាត់វិធានការពាណិជ្ជកម្មកាន់តែតឹងរ៉ឹងលើចិន ដើម្បីការពារឧស្សាហកម្មអឺរ៉ុប តែត្រូវចិន ព្រមានសងសឹកវិញ
ដោយ
សហភាពអឺរ៉ុប បានលើកឡើងកាលពីថ្ងៃទី២៩ ខែឧសភា ថា ទំនាក់ទំនងពាណិជ្ជកម្មរវាងខ្លួន និងចិន កំពុងប្រែជាអាប់អួរមិនអាចបន្តបានយូរអង្វែងទៀតឡើយ ហើយបានប្ដេជ្ញាចាត់វិធានការកាន់តែតឹងរ៉ឹងដើម្បីការពារឧស្សាហកម្មអឺរ៉ុប ពីរំហូរទំនិញនាំចូលតម្លៃថោកៗពីចិន មកកាន់ទីផ្សារអឺរ៉ុប។ ចិន បានចេញមកប្រតិកម្មថា អឺរ៉ុប គួរតែគោរពច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ហើយព្រមានថា ខ្លួននឹងចាត់វិធានការតបតវិញ។