លោក ត្រាំ គំរាមប្ដឹងទូរទស្សន៍អង់គ្លេស BBC ទារជំងឺចិត្តជាង១ពាន់លានដុល្លារ
ដោយ
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគំរាមចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹង ទូរទស្សន៍របស់អង់គ្លេស BBC ចំពោះការកាត់តសុន្ទរកថា ដែលលោកបានថ្លែងក្នុងថ្ងៃដែលក្រុមអ្នកគាំទ្ររបស់លោកបានលុកលុយវិមានកាពីតូលកាលពីឆ្នាំ២០២១។ ជាមួយគ្នានេះប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់អង់គ្លេសមួយនេះ បានទទួលស្គាល់កាលពីថ្ងៃចន្ទ ថា វាជាកំហុសនៃការវិនិច្ឆ័យរបស់ពួកគេ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។