តើការបិទមិនឱ្យចាក់ផ្សាយរឿងថៃ នៅកម្ពុជា វាអាចជួយលើកកម្ពស់ភាពយន្តខ្មែរយ៉ាងណាដែរ?
ដោយ
កម្ពុជា បានសម្រេចបញ្ឈប់ឱ្យមានការចាក់បញ្ចាំងខ្សែភាពយន្តថៃ នៅតាមទូរទស្សន៍ និងរោងកុននានា ទូទាំងប្រទេស ដើម្បីឆ្លើយតបនឹងវិធានការដ៏គឃ្លើនរបស់អាជ្ញាធរថៃ ដែលមានក្រុមជ្រុលនិយមនៅពីក្រោយ មកលើប្រទេសកម្ពុជា។ យ៉ាងណាមិញអ្នកជំនាញបានបង្ហាញការគាំទ្រចំពោះចំណាត់ការនេះ ដ្បិតវាបានបង្ហាញពីកិត្យានុភាពរបស់កម្ពុជា ដើម្បីប្រឆាំងនឹងការមើលងាយរបស់ប្រទេសណាមួយមកលើជាតិសាសន៍ខ្លួន។ បន្ថែមលើនេះការចាត់វិធានការក្តៅនេះ ក៏ជាផ្នែកមួយជួយបង្កើនសមត្ថភាព និងទីផ្សារភាពយន្តនៅកម្ពុជា ផងដែរ។