អ្នកជំនាញស្នើឱ្យក្រសួងសុខាភិបាលបង្កើនការត្រួតពិនិត្យការចរាចរថ្នាំពេទ្យ ក្រោយអាជ្ញាធរបង្រ្កាបថ្នាំពេទ្យគ្មានលិខិតអនុញ្ញាតបានជាង២ម៉ឺនប្រអប់
ដោយ
ថ្មីៗនេះកម្លាំងនគរបាលខេត្តកណ្ដាល បានឆ្មក់បង្ក្រាប និងឃាត់រថយន្តមួយគ្រឿងដែលដឹកជញ្ជូនថ្នាំពេទ្យគ្មានលិខិតអនុញ្ញាត និងចុះបញ្ជីការត្រឹមត្រូវចំនួន៤៥កេស មានចំនួន១២០ប្រភេទ ដែលស្មើនឹងជាង២ម៉ឺនប្រអប់។ ក្រុមអ្នកជំនាញបានសម្ដែងការព្រួយបារម្ភ និងព្រមានពីផលប៉ះពាល់នៃការប្រើប្រាស់ឱសថដែលគ្មានលិខិតអនុញ្ញាតទាំងនេះ ព្រមទាំងស្នើឱ្យក្រសួងសុខាភិបាល បន្តពង្រឹង និងបង្កើនការត្រួតពិនិត្យលើការនាំចូល និងការចរាចរឱសថក្នុងទីផ្សារឱ្យបានម៉ឺងម៉ាត់បន្ថែមទៀត ដើម្បីការពារសុខមាលភាពរបស់ប្រជាពលរដ្ឋ។