តើសេដ្ឋកិច្ចកម្ពុជានឹងរងការរង្គោះរង្គើខ្លាំងយ៉ាងណា ប្រសិនបើតម្លៃប្រេងហក់ឡើងដល់២០០ដុល្លារក្នុងមួយបារ៉ែលដូចការព្រមានរបស់អ៊ីរ៉ង?
ដោយ
ក្រោយសង្រ្គាមនៅតំបន់ជម្ឈិមបូព៌ាកាន់តែកើនឡើងកម្តៅខ្លាំង អ៊ីរ៉ង់បានព្រមានឱ្យពិភពលោកត្រៀមខ្លួនទទួលយកតម្លៃប្រេង ដែលអាចហក់ឡើងដល់ប្រមាណ២០០ដុល្លារក្នុងមួយបារ៉ែលឆាប់ៗនេះ។ សេដ្ឋកិច្ចពិភពលោកបានរងការរង្គោះរង្គើរួចទៅហើយ ក្រោយតម្លៃប្រេងហក់ឡើងក្នុងរង្វង់ប្រមាណ១០០ដុល្លារក្នុងមួយបារ៉ែល ដូច្នេះប្រសិនបើតម្លៃប្រេងសកលពិតជាហក់ឡើងដល់ប្រមាណ២០០ដុល្លារក្នុងមួយបារ៉ែលមែននោះ ក្រុមអ្នកជំនាញជឿជាក់ថា វានឹងប៉ះពាល់ខ្លាំងដល់ខ្សែច្រវាក់ដឹកជញ្ជូនសកល ដែលធ្វើឱ្យសេដ្ឋកិច្ចពិភពលោករួមទាំងកម្ពុជា នឹងផុងខ្លួនទៅក្នុងវិបត្តិកាន់តែជ្រៅ ។