#វិស័យ​​ហិរញ្ញវត្ថុ

Articles by Tag វិស័យ​​ហិរញ្ញវត្ថុ

បំណុលឯកជននៅកម្ពុជា ហក់ឡើងដល់ជាង៦២ពាន់លានដុល្លារ តើជាសញ្ញាគ្រោះថ្នាក់ ឬជាកម្លាំងចលករសេដ្ឋកិច្ច?

ដោយ​ សោម ស្រីពេជ្រ
គិតត្រឹមឆ្នាំ២០២៥ ពលរដ្ឋកម្ពុជា ប្រមាណ​៥លាននាក់ កំពុងប្រើប្រាស់ឥណទានពីគ្រឹះស្ថានធនាគារ និង​ហិរញ្ញវត្ថុ ក្នុងទំហំទឹកប្រាក់សរុបរហូតដល់ជាង៦២ពាន់លានដុល្លារអាម៉េរិកឯណោះ។ ទោះបីជាទំហំបំណុលនេះខ្ពស់ជាងផលិតផលក្នុងស្រុកសរុប (GDP) ក៏ដោយ ប៉ុន្តែអ្នកជំនាញសេដ្ឋកិច្ចអះអាងថា វានៅតែស្ថិតក្នុងកម្រិត ដែលអាចគ្រប់គ្រងបាន។