តើអចលនទ្រព្យនៅប៉ែកខាងត្បូង រាជធានីភ្នំពេញ មានស្ថានភាពបែបណា ក្រោយព្រលានយន្តហោះថ្មីដាក់ឱ្យដំណើរការជាច្រើនខែមកនេះ?
ដោយ
អាកាសយានដ្ឋានអន្តរជាតិ តេជោ ដែលជាព្រលានយន្តហោះលំដាប់ 4F ដ៏ធំសម្បើមនៅភាគខាងត្បូង រាជធានីភ្នំពេញ បានដំណើរការជាផ្លូវការកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥។ ជាមួយសមត្ថភាពអាចទទួលអ្នកដំណើរបានរហូតដល់១៣លាននាក់ក្នុងមួយឆ្នាំ ហេដ្ឋារចនាសម្ព័ន្ធដ៏មហិមានេះ កំពុងក្លាយជាមេដែកក្នុងការស្រូបទាញការវិនិយោគ និងជំរុញការប្រែក្លាយប៉ែកខាងត្បូង រាជធានីភ្នំពេញ ឱ្យក្លាយជាតំបន់ពាណិជ្ជកម្មដ៏មានសក្ដានុពល។