អង្គការសុខភាពពិភពលោកព្រមានថា មូលនិធិសុខភាពសកលកំពុងស្ថិតក្នុងហានិភ័យធ្ងន់ធ្ងរ
ដោយ
អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា មូលនិធិសុខភាពសកលកំពុងប្រឈមមុខនឹងវិបត្តិដ៏អាក្រក់បំផុតមិនធ្លាប់មាន ក្រោយសហរដ្ឋអាម៉េរិក ដែលជាអ្នកផ្តល់មូលនិធិធំជាងគេបានផ្អាកផ្តល់ជំនួយដល់អង្គការមួយនេះ។ ថ្នាក់ដឹកនាំស្ថាប័នសុខភាពសកលមួយនេះបានអះអាងថា ស្ថានភាពសុខភាពសកលពេលនេះកំពុងស្ថិតក្នុងហានិភ័យធ្ងន់ធ្ងរ ក្រោយទំហំជំនួយកាន់តែរីងស្ងួត ក្រោយប្រទេសជាម្ចាស់ជំនួយបានកាត់បន្ថយទំហំជំនួយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera។